ក្រុមការងារអន្តរក្រសួងបានចុះពិនិត្យវាយតម្លៃលើការងារជួសជុលថែទាំជាប្រចាំ (O&M) ជំហាន២


នៅថ្ងៃព្រហស្បតិ៍ ១១រោច​ ខែអស្សុជ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស ២៥៦៣​ ត្រូវនឹងថ្ងៃទី​២៤ ខែតុលា​ ឆ្នាំ​២០១៩ ក្រុមការងារអន្តរក្រសួងបានចុះពិនិត្យវាយតម្លៃលើការងារជួសជុលថែទាំជាប្រចាំ (O&M) ជំហាន២ ដែលមានក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ។ក្រុមការងារនេះ ចុះពិនិត្យមើលការងារជួសជុលថែទាំជាប្រចាំលើប្រព័ន្ធធារាសាស្ត្រចំនួន ១០កន្លែង ការងាររួមមានដូចខាងក្រោម ៖
១.ប្រព័ន្ធធារាសាស្រ្ត ដំបូកយួន ឃុំពង្រ ស្រុកតាំងគោក
២.ប្រព័ន្ធធារាសាស្រ្ត ស្រឡៅ ឃុំស្រឡៅ ស្រុក តាំងគោក
៣.ប្រព័ន្ធធារាសាស្រ្ត ហ៊ុនសែនបារាយណ៍ ឃុំបារាយណ៍ ស្រុកបារាយណ៍
៤.ប្រព័ន្ធធារាសាស្រ្ត បឹងត្បូង ឃុំបឹង ស្រុកបារាយណ៍
៥.ប្រព័ន្ធធារាសាស្រ្ត ស្ទឹងជីនិត ឃុំកំពង់ថ្ម ស្រុកសន្ទុក
៦.ប្រព័ន្ធធារាសាស្រ្ត អូរអន្សាល ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ
៧.ប្រព័ន្ធធារាសាស្រ្ត អូរអ្នកតាកែ ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ
៨.ប្រព័ន្ធធារាសាស្រ្ត ក្រហម ក ឃុំឈើទាល ស្រុកសណ្តាន់
៩.ប្រព័ន្ធធារាសាស្រ្ត បឹងខ្វែក ឈើទាល ស្រុកសណ្តាន់
១០.ប្រព័ន្ធធារាសាស្រ្ត អូរត្នោត ឃុំងន ស្រុកសណ្តាន់។