ប្រជាពលរដ្ឋ ១៧៧ គ្រួសារ រស់នៅភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានសម្ដែងសេចក្ដីសប្បាយត្រេកអរយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណដ៏ធំធេងបំផុត ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា


ប្រជាពលរដ្ឋ ១៧៧ គ្រួសារ រស់នៅភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ បានសម្ដែងសេចក្ដីសប្បាយត្រេកអរយ៉ាងក្រៃលែង និងសូមថ្លែងអំណរគុណដ៏ធំធេងបំផុត ជូនចំពោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយពីទទួលបានប្រទានកម្មរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាដីឡូតិ៍ ជូនដល់ បងប្អូននៅថ្ងៃនេះ!!!!!

ថ្ងៃសៅរ៍ ១៣រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ រដ្ឋបាលខណ្ឌប្ញស្សីកែវ បានរៀបចំពិធីចាប់ឆ្នោតទទួលយកដីឡូតិ៍ ជាប្រទានកម្ម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៧៧គ្រួសារ ស្ថិតនៅភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

ពិធីខាងលើ បានប្រារព្ធក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការបែងចែកដីឡូតិ៍ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងមានការដឹកនាំនីតិវិធីការងារចាប់ឆ្នោតដោយ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌប្ញស្សីកែវ និងសហការី ជូនចំពោះ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍ប្ញស្សីកែវ៕