ឯកឧត្តម ឡេង ប៊ុនតេង អញ្ជើញសំណេះសំណាលនិងចែកអំណោយជូនប្រជាជន៥២នាក់និង សិស្ស៥០នាក់ ក្រីក្រស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ


ល្ងាចថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០១៧ ឯកឧត្តម ឡេង ប៊ុនតេង ទីប្រឹក្សាសម្តេចវិបុលសេនាភក្តីសាយឈុំ ប្រធានព្រឹទ្ធសភា លោក ពេជ សារឿន ចៅសង្កាត់ជ្រោយចង្វារ ចៅអធិការវត្តប្រជុំសាគរនិង ក្រុមប្រឹក្សាសង្កាត់ មេភូមិ ១ ។បានអញ្ជើញសំណេះសំណាលនិងចែកអំណោយជូនប្រជាជន៥២នាក់និង សិស្ស៥០នាក់ ក្រីក្រស្ថិតក្នុងភូមិ១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។
អំណោយដែលត្រូវចែកមានសំរាប់ សិស្ស ៥០នាក់ ក្នុងម្នាក់ៗ ទទួលបាន អង្ករ កន្សែង មី សៀវភៅ ប៊ិច ខ្មៅដៃ ថ្នាំដុះធ្មេញ ច្រាសដុសធ្មេញ សាប៊ូ និងថវិកា រីឯប្រជាជន ៥២នាក់ ក្នុង ១នាក់ ទទួលបាន អង្ករ មី ស្ករស ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ តែ និង ថវិកា ។