ឯកឧត្តម មាស សុភា និងថ្នាក់ដឹកនាំខេត្តព្រះវិហារ ដង្ហែរអង្គកឋិនទានសាមគ្គីចូលវត្តពោធិសិលារ៉ាម ហៅវត្ត គីឡូលេខ៨


មានប្រសាសន៍ក្នុងឱកាសនោះឯកឧត្តម នាយ ឧត្តមសេនីយ៍ មាស សុភា បានផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាកសម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹត្តបណ្ឌិត ។លើសពីនេះទៀត ឯកឧត្តមនាយឧត្តមសេនីយ បានបញ្ជាក់ពីរីកចម្រើនវិស័យពុទ្ធសាសនា ក៏ដូចសាសនាដដទៃទៀតដែរ នេះដោយថ្ងៃ៧មករា ១៩៧៩ ថ្ងៃរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត ក្រោមការដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រ
មុខ ។ក្រៅពីសាសនាព្រះពុទ្ធសាសនាជាសាស នារបស់រដ្ឋ សាសនាដដទៃត្រូវបានទទួលសិទ្ធក្នុងព្រះរាជាណាចក្រកម្ពុជា ។

ឯកឧត្តមនាយឧត្តមសេនីយ៍ បានបញ្ជាក់ថា សុខសន្តិភាព ការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងផ្នែកពុទ្ធចក្រ នេះកើតចេញពីការខិតខំប្រឹងប្រែងរបស់ របស់រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ក្រោមនយោបាយឈ្នះ ឈ្នះ និងគោលនយោបាយចតុកោណ បានប្រែក្លាយប្រទេសកម្ពុជា ជាប្រទេសដែលកំពុងអភិវឌ្ឍ ជាបន្តបន្ទាប់នាពេលបច្ចុប្បន្ន និងអនាគត ។ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ លោកតា លោកយាយ កុំជឿលើការ ញ៉ុះញង់របស់ក្រុមអគិតិបង្កចលាចលដល់សង្គមជាតិ និងត្រូវការពារប្រឆាំងដាច់ខាតនូវរាល់ សកម្មភាពដែលធ្វើសង្គមជាតិធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម។