កំពង់ឆ្នាំងៈ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានអោយអាជ្ញាធរដែនដី និង សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ក្នុងស្រុកទឹកផុសសហការជាមួយមន្ទីរជំនាញ ត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនបន្តដោះស្រាយនូវសំណូមពរចាំបាច់ និង សំណូមពរតម្រូវការជូនប្រជាពលរដ្ឋក្នុងមូលទទួលខុសត្រូវរបស់ខ្លួនអោយបានទាន់ពេលវេលាមិនត្រូវទុកអោយបញ្ហាថ្មីមានការកកស្ទះលើបញ្ហាចាស់ឡើយ។
ឯកឧត្តម បានជំរុញ បែបនេះ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្តីពីការទទួលព័ត៌មានសាធារណៈរបស់អាជ្ញាធរដែនដីនិងប្រជាពលរដ្ឋ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៣ នៅ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តមស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ស្រុក អភិបាលស្រុក មន្ទីរអង្គភាពជំនាញជុំវិញខេត្ត ប្រធាការិយាល័យជំនាញ អង្គភាពជុំវិញស្រុក អាជ្ញាធរដែនដី និង តំណាងប្រជាពលរដ្ឋមកពីឃុំក្នុងស្រុកទឹកផុសសរុបចំនួន ២១៣ នាក់ផងដែរ។
ឯកឧត្តម ឡុង ឈុនឡៃ និង ឯកឧត្តមស្រ៊ន សំឫទ្ធីព្រមទាំងថ្នាក់នាំមន្ទីរជំនាញ និង អាជ្ញាធរស្រុកក៏បានបំភ្លឺនៅសំណូមពរនិងសំណួរ ដែលអាជ្ញាធរដែនដីនិងតំណាងប្រជាពលរដ្ឋបានលើកឡើងក្នុងអង្គវេទិកាចំពោះសំណូមពរ និង សំណួរ ដែលនៅសេសសល់ឯកឧត្តមបានអោយអាជ្ញាធរដែនដីសហការជាមួយអង្គភាពជំនាញសុំយោបល់ថ្នាក់លើបន្តពិនិត្យដោះស្រាយស្របតាមនិតិវិធីច្បាប់ អោយទាន់ពេលវេលា។
មានប្រសាសន៍បិទអង្គវេទិកានាពេលនោះឯកឧត្តមស្រ៊ន សំឫទ្ធី បានថ្លែងបញ្ជាក់ថាៈ រាជរដ្ឋាភិបាល
កម្ពុជាដែលដឹកនាំគណបក្សប្រជាជនកម្ពុជា តែង
តែគិតគូរ ដោះស្រាយនូវសំណូម និង ជីវភាពរស់ នៅរបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង ដោយមិនប្រកាន់ពូជសាន៍និងនិន្នាការនយោបាយឡើយ។
ឯកឧត្តម ស្រ៊ន សំឫទ្ធី ក៏បានផ្តាំផ្ញើអោយអាជ្ញាធរដែនដីត្រូវសហការជាមួយសមត្ថកិច្ចគ្រប់លំដាប់
ថ្នាក់ត្រូវរក្សាអោយបានសុខសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋអោយបានល្អក្នុងមូលដ្ឋានទទួលខុសត្រូវរបស់ខ្លួន និង ប្រឆាំងដាច់ខាតពួកអគតិដែលចង់បំផ្លាញ សុខសន្តិភាពនៅកម្ពុជាបច្ចុប្បន្ន៕