ពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែរទៅកាន់ វត្តធម្មរង្សី ហៅ(វត្តបាចុង)និង វត្តជោតិញារាម ហៅ(វត្តគីឡូ៨)


នារសៀលថ្ងៃសៅរ៍ ១៣រោជ ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ អាជីវករ និងប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង បានអញ្ជើញចូលរួមពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងសម្តែងព្រះធម៌ទេសនា ក្នុងពិធីបុណ្យកឋិនទានសាមគ្គី ក្រោមការផ្តួចផ្តើមដោយ ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង និងឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីដង្ហែរទៅកាន់ វត្តធម្មរង្សី ហៅ(វត្តបាចុង) ស្ថិតនៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុងស្ទឹងត្រែង និង វត្តជោតិញារាម ហៅ(វត្តគីឡូ៨) ស្ថិតនៅភូមិគីឡូ៨ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង៕