ខុទ្ទកាល័យគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់បក្សប្រជាជនបដិវត្តឡាវ


(ភ្នំពេញ)៖ ឯកឧត្តម សំរិទ្ធ សារុន អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា រួមទាំងមន្រ្តីពាក់ព័ន្ធ នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូជាន់ខ្ពស់បក្សប្រជាជនបដិវត្តឡាវ ដែលដឹកនាំដោយ ឯកឧត្តម Kham Phanh PHOMMATHAT សមាជិកការិយាល័យនយោបាយលេខាធិការមជ្ឈិមបក្ស និងជាប្រធានគណៈឃោសនាអប់រំ និងបណ្តុះបណ្តាលមជ្ឈិមបក្សប្រជាជនបដិវត្តឡាវ ដែលអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៨ ខែតុលា ដល់ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩។