ចូលរួមកាត់បន្ថយការចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឲ្យជិតដល់ប្រជាពលរដ្ឋ


ក្នុងគោលបំណងចូលរួមកាត់បន្ថយការចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឲ្យជិតដល់ប្រជាពលរដ្ឋ ស្ថានទូតបានសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស ទីក្រុងគីមហេ និងសមាគមខ្មែរទីក្រុងគីមហេ បានចុះប្រឹក្សាយោបល់ និងផ្តល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរ នៅមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងគីមហេ បានចំនួន ២៤៣ ច្បាប់ កាលពីថៃ្ងអាទិត្យទី១៥ ខែមករា ឆ្នាំ២០១៧ ។

ក្រុមការងារនឹងបន្ដបំពេញភារកិច្ចឲ្យអស់ពីលទ្ធភាព ប្រកបដោយប្រសិទ្ធភាព ដើម្បីផ្ដល់សេវាសាធារណៈ និងការគាំពារផ្នែកច្បាប់ដោយសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស ក៏ដូចជាសមាគមខ្មែរ តាមតំបន់នានា។ ជាមួយគ្នានេះស្ថានទូតសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមនានា ដែលបាននឹងតែងតែជួយសហការបង្កលក្ខណៈ ជាមួយនឹងក្រុមការងារស្ថានទូត ក្នុងការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួម អភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ក្នុងស្មារតីសាមគ្គីភាព ក្រោមដំបូលសន្ដិភាព ក្រោមអត្ថន័យ ខ្មែរតែមួយអនាគតតែមួយ៕