ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសរបស់នាយកដ្ឋាន ចុះត្រួតពិនិត្យការងារជួសជុល និងថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ


នៅថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្រ្តីបច្ចេកទេសរបស់នាយកដ្ឋាន ចុះត្រួតពិនិត្យការងារជួសជុល និងថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រវ៉ៃគោ លាតសន្ធឹងលើខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងខេត្តស្វាយរៀង​ ដែលរងការខូចខាតដោយអន្លើនាពេលកន្លងមក ដើម្បីធ្វើការជួសជុល និងកែលម្អប្រព័ន្ធឲ្យមានដំណើរការល្អឡើងវិញ ។