ឯកឧត្តម ជាវ តាយ បានទទួលជួបជាមួយ ប្រជាពលរដ្ឋចំនួន១៣ គ្រួសារ ស្នើសុំចេញប័ណ្ណកម្មសិទ្ធដីធ្លី


ព្រឹកថ្ងៃចន្ទ ១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែ តុលា ឆ្នាំ ២០១៩ ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពត បានទទួលជួបជាមួយ ប្រជាពលរដ្ឋចំនួន១៣ គ្រួសារ ស្នើសុំចេញប័ណ្ណកម្មសិទ្ធដីធ្លីរបស់ពួកគាត់ ដែលជាប់នឹងចំណីព្រែក ស្ថិតនៅភូមិទ្វីខាងត្បូង សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ។

ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍សំណូមពរឲ្យប្រជាពលរដ្ឋមានការយោគយល់ថា រដ្ឋបាលខេត្តមិនអាចអនុញ្ញាតចេញប័ណ្ណកម្មសិទ្ធ ជូនបងប្អូនលើដីចំណីព្រែកបានទេ ។ ជាចុងក្រោយ ប្រជាពលរដ្ឋបានឯកភាពតាមការសម្របសម្រួល របស់ឯកឧត្តមអភិបាលខេត្ត ក្នុងការសាងសង់ផ្លូវទំហំ១២ម៉ែត្រ នៅតាមបណ្តោយមាត់ព្រែកស្របតាមគម្រោងអភិវឌ្ឍន៍របស់ខេត្ត បន្ទាប់មកនឹងចេញប័ណ្ណកម្មសិទ្ធលើដី ដែលនៅសល់ ជូនប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្ត បានសំណូមពរឲ្យប្រជាពលរដ្ឋមានការស្ងប់ចិត្ត រដ្ឋបាលខេត្ត នឹងដាក់កម្មវិធីចុះពីនិត្យទីតាំងជាក់ស្តែង ក្នុងពេលឆាប់ៗខាងមុខនេះ៕