មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង កំពុងអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវប្រាំងរបស់បងប្អូនប្រជាកសិករជិត


មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បាន និងកំពុងអន្តរាគមន៍បូមទឹកសង្គ្រោះដំណាំស្រូវប្រាំងជួបកង្វះខាតទឹករបស់បងប្អូនប្រជាកសិករជិត ៤០០ ហិកតា ស្ថិតក្នុងឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង ។ ការងារអន្តរាគមន៍ខាងលើនេះ គឺធ្វើឡើងនៅលើ ០២ ទីតាំង ៖
– ទីតាំងទី ១ ៖ ប្រើប្រាស់ម៉ាស៊ីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង បូមចេញពីប្រឡាយខ្សេ ដែលមានប្រភពទឹកពីបឹងស្នេហ៍ ទៅសង្គ្រោះដំណាំស្រូវលើផ្ទៃដី ចំនួន ១៩៥ ហិកតា ។
– ទីតាំងទី ២ ៖ ប្រើប្រាស់ម៉ាសុីនបូមទឹកចល័តខ្នាតមធ្យម ចំនួន ០១ គ្រឿង បូមយកទឹកពីបឹងខ្សាច់សរ ទៅសង្គ្រោះដំណាំស្រូវលើផ្ទៃដី ចំនួន ១៩៨ ហិកតា ៕