ឯកឧត្តម ស៊ឹម កា រៀបចំពិធីជប់លាងជាកិត្តិយសជូនគណៈប្រតិភូបក្សប្រជាជនបដិវត្តន៍ឡាវ


ល្ងាចថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ១៨:០០នាទី នៅសណ្ឋាគា Great Duke ឯកឧត្តម ស៊ឹម កា សមាជិកអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានគណៈហិរញ្ញវត្ថុ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីជប់លាង ជាកិត្តិយសជូនគណៈប្រតិភូបក្សប្រជាជនបដិវត្តន៍ឡាវ និងគណៈប្រតិភូ ដោយមានការអញ្ជើញចូលរួម ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ជាច្រើនរូបក្រោមបរិយាកាសដ៏សែនមនោរម្យ និងរីករាយ។