មន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីអំពីសភាពការណ៍ថ្មី និង ភារកិច្ចចំពោះមុខ


រសៀលថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៩ នៅមន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីអំពីសភាពការណ៍ថ្មី និង ភារកិច្ចចំពោះមុខ ដល់ថ្នាក់ដឹកនាំ និង មន្ត្រីបង្គោលនៃ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ក្រោម អធិបតីភាព ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា គណៈអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សរាជធានី។