លោកជំទាវ សឿ សុជាតា បានថ្លែងថាៈគោរពបាននូវក្រមសីលធម៌វិជ្ជាជីវៈគ្រូបបង្រៀនបានត្រឹមត្រូវ នោះនឹងធ្វើអោយគុណភាពវិស័យអប់រំកាន់តែមានប្រសិទ្ធភាព


កំពង់ឆ្នាំងៈលោកជំទាវ សឿ សុជាតាអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាបាន ថ្លែងទៅកាន់លោកគ្រូ អ្នកគ្រូ មកពីសាលាអនុវិទ្យាល័យ និង វិទ្យាល័យ នានានៅក្នុងស្រុកបរិបូណ៌ថាៈក្រមសីលធម៌វិជ្ជាជីវៈគ្រូបង្រៀន គឺជាមូលដ្ឋានគ្រឹះមួយ ដ៏ រឹងមាំ ដែលធ្វើអោយវិស័យអប់រំកាន់តែមានប្រសិទ្ធភាពប្រកបដោយគុណភាព នៅពេលដែលគ្រូបង្រៀនគោរពបានត្រឹមត្រូវ ។

លោកជំទាវ សឿ សុជាតា បានថ្លែងបែបនេះក្នុងពេលដែលលោកជំទាវអញ្ជើញកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់ស្តីពីការពង្រឹងការគ្រប់គ្រងការងារបង្រៀននិងងរៀន នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

លោកជំទាវបានមានប្រសាសន៍បន្តថាៈចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡា គឺការកសាង និងអភិវឌ្ឍន៍ធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជា ឱ្យក្លាយជាសង្គម រីក
ចម្រើនលើផ្នែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន ។

លោកជំទាវ បានមានប្រសាសន៍បន្តទៀតថាៈបច្ចុប្បន្នក្រសួងអប់រំ បានធ្វើកំណែទម្រង់វិស័យអប់រំដើម្បីផ្តល់នូវការអប់រំប្រកបដោយគុណភាព ដែលមានមូលដ្ឋានគ្រឹះជំនាញដល់យុវវ័យ ដើម្បី
អោយពួកគេអាចចាប់យកនាពេលអនាគត ដោយ
ចង់អោយពួកគេទទួលបានចំណេះ ជំនាញទន់ និងបំណិនជីវិត ។ ចំពោះគុណភាពអប់រំដើម្បីលើក
កម្ពស់ ក្រសួង បានអភិវឌ្ឍន៍សមត្ថភាពគ្រូបង្រៀន និងបានរៀបចំនូវក្រមសីលធម៌វិជ្ជាជីវៈមួយទៀតដើម្បីតម្រង់ទិសដល់គ្រូបង្រៀនក្នុងពេលបំពេញកាតព្វរបស់ខ្លួនជាគ្រូបង្រៀន ដោយធានាយ៉ាង
ណាអោយគ្រូបង្រៀនមានគុណភាពប្រកបគុណតម្លៃផងដែរក្នុងពេលបង្រៀននិងរៀន ។

លោកជំទាវ ក៏បានអំពាវនាវអោយអាណាព្យាបាលរបស់សិស្សនៅគ្រប់មូលដ្ឋានចូលរួមជម្រុញកូនចៅស្គាល់អំពីគុណតម្លៃនៃការសិក្សា ព្រោះថាគុណ
ភាពអប់រំដែលទទួលបានពិតប្រាកដនោះ គឺត្រូវតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ។

លោក គិត មិនារិទ្ធ អនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានអោយដឹងថា វិស័យអប់រំនៅខេត្តកំពង់ឆ្នាំង នាពេលបច្ចុប្បន្នទទួលបានជាទីមោទនៈ មានគ្រូល្អ សិស្សពូកែ សាលាល្អ ដែលទទួលបានចំណាត់ថ្នាក់ជាប្រចាំទាំងនៅថ្នាក់ជាតិនិងអន្តរជាតិ ដែលទាំងនេះ គឺជាវិវត្តន៍ថ្មីមួយ លើវិស័យអប់រំនៅខេត្តកំពង់ឆ្នាំងដែលបានឆ្លើយតបទៅចក្ខុវិស័យរបស់ក្រសួងអប់រំយុវជននិងកីឡា ។