កិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១របស់សភាតំបន់អាស៊ី(APA) នៅទីក្រុងរីស្ស(Rize) សាធារណរដ្ឋទួកគី


តបតាមការអញ្ជើញរបស់ ឯកឧត្តម មុសតាហ្វា សេនតុប (Mustafa Sentop) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋទួកគី ឯកឧត្តម សួស យ៉ារ៉ា អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និង ឯកឧត្តម ងួន សុជាតិ សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា រួមដំណើរដោយ ឯកឧត្តម ឈិត គឹមយ៉ាត អនុប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃព្រឹទ្ធសភា បានអញ្ជើញទៅចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាប្រតិបត្តិលើកទី១របស់សភាតំបន់អាស៊ី(APA) នៅទីក្រុងរីស្ស(Rize) សាធារណរដ្ឋទួកគី ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩។