កិច្ចប្រជុំវិភាគស្ថានភាព និងផ្សព្វផ្សាយដំណើរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល និងរៀបចំផែនការអភិវឌ្ឍន៍


កោះកុង៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩នេះ លោក កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកស្រី មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំវិភាគស្ថានភាពខេត្ត និងផ្សព្វផ្សាយដំណើរការរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិលខេត្តសម្រាប់ឆ្នាំ(២០២០-២០២២)។

នៅក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល ឬអភិបាលក្រុង ស្រុក ប្រធាន ឬអនុប្រធាន និងមន្ត្រីជំនាញតាមបណ្តាមន្ទីរ អង្គភាពនានាជុំវិញខេត្ត សរុបចំនួន១២០នាក់។

សូមជម្រាបផងដែរថា កិច្ចប្រជុំនៅនេះមានគោលបំណងធំចំនួន២ គឺ៖
១-ការវិភាគស្ថានភាពខេត្ត ដើម្បីការរៀបចំផែនការអភិវឌ្ឍន៍រយ:ពេល៥ឆ្នាំ។
២-ការបំពេញធាតុចូលសម្រាប់រៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល(២០២០-២០២២)៕