សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន ឯកឧត្តម Hidalgo-Gato Pérez ឯកអគ្គរដ្ឋទូតគុយបា ចូលជួបសម្តែងការគួរសម និងជម្រាបលា


ព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព. ស ២៥៦៣ ត្រូវនឹង ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ៩:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តម Hidalgo-Gato Pérez ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសវនាការសម្តែងការគួរសម និងជម្រាបលា… ក្នុងឱកាសដែលឯកឧត្តមត្រូវបញ្ចប់បេសកកម្មការទូតរបស់ឯកឧត្តម នៅព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ។