ឯកឧត្តម ខៀវ មុត បានអនុញ្ញាតឱ្យលោក Li Weining អនុលេខាធិការសមាជិកដឹកនាំគណបក្ស និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម


នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង០៩:០០នាទី នៅសាលពិសេស វិមានព្រឹទ្ធសភា ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក Li Weining អនុលេខាធិការសមាជិកដឹកនាំគណបក្ស និងជាអនុប្រធានគណៈកម្មការអចិន្ត្រៃយ៍នៃសភាប្រជាជនខេត្ត Zhejiang នៃសាធារណរដ្ឋប្រជាមានិតចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលលោកដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា៕