អភិបាលរងខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងគ្មានសរសៃដែកចំនួន៣ ខ្សែ


នៅព្រឹកថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ ២០១៩ លោក ហ៊ត គឹមនី អភិបាលរងខណ្ឌច្បារអំពៅ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងគ្មានសរសៃដែកចំនួន៣ ខ្សែ ប្រវែងសរុប ១៣៥៤ ម៉ែត្រ ស្ថិតនៅភូមិជ្រោយអំពិល ភូមិយកបាត្រ និងភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។