ក្រសួងកំពុង និងបន្តអនុវត្តការងាររំដោះទឹកភ្លៀង និងទឹកកខ្វក់តាមបណ្តាក្រុងនានាឱ្យកាន់តែមានភាពប្រសើរឡើង


ក្នុងគោលបំណងបង្កើនប្រសិទ្ធភាពការរំដោះទឹកភ្លៀង និងទឹកកខ្វក់ក្នុងក្រុងតាខ្មៅ កាលពីថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០១៩ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចុះអនុវត្តការងារប្រចាំថ្ងៃ ដោយបន្តដាក់លូតាមបណ្តោយប្រឡាយត្រពាំងរលួស និងជ្រលងសេក ធ្វើការស្តារប្រឡាយខ្សែទី៣ (ស្ថិតក្នុងសង្កាត់កំពង់សំណាញ់ក្នុងក្រុងតាខ្មៅ) និងធ្វើការសម្អាតស្ថាននីបូមទឹកកខ្វក់ព្រែករាំង។