មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បាននឹងកំពុងអនុវត្ដការងារជួសជុលថែទាំប្រចាំលេីខ្សែរផ្លូវសំខាន់ក្នុងខេត្ត


មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប បាននឹងកំពុងអនុវត្ដការងារជួសជុលថែទាំប្រចាំលេីខ្សែរផ្លូវសំខាន់ក្នុងខេត្ដក្រោមការគ្រប់គ្រងរបស់មន្ទីរដូចជា៖
-គម្រោងជួសជុលផ្លូវខេត្តលេខ266C(បន្ទាយស្រី) បានបន្តសកម្មភាពចាក់លូជ្រុងបន្តទៀត។
-បានបន្តធ្វើការថែទាំផ្លូវជាតិលេខ6 ដោយសម្អាតរុក្ខជាតិសង្ខាងផ្លូវ និងជួសជុលបង្គោលសុវត្ថិភាព នៅចន្លោះគ.ម275 ដល់គ.ម286។
-គម្រោងកែលំអបណ្ដាញលូមេប្រមូលទឹកកខ្វក់ក្នុងក្រុងសៀមរាប របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB គិតត្រឹមថ្ងៃនេះ ការងារខួងដាក់បំពង់លូបានប្រវែងសរុប1327ម៉ែត្រ ស្មើនឹង35.86%។ ក្នុងនោះ៖
+រណ្ដៅទីNW20 ៖ រៀបពុម្ពចាក់បេតុងអណ្តូងលូ សម្រាប់ជាន់ទី3។
+រណ្ដៅទីNW19 ៖ ចាក់ខ្សាច់លប់អណ្តូងជាន់ទី1 បន្តចងរបាដែករៀបពុម្ពចាក់បេតុងអណ្តូងលូជាន់ទី2។
+រណ្ដៅទីNW18 ៖ បន្តបូមទឹកសម្អាតបាតរណ្តៅ រៀបចងរបាដែក រៀបពុម្ពជាន់ទី1។
+រណ្ដៅទីNW17 ៖ រៀបចំបូមទឹក និងបិទស៊ីម៉ង់ត៍ការពារជម្រាបទឹកតាមបំពង់លូ។
+រណ្ដៅទីNW15 ៖ រៀបចំខួងពីអណ្តូងNW15ទៅអណ្តូងNW16 បានប្រវែង 44m។