មន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប ចុះធ្វើការងារជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់អូរក្រសា


នៅថៃ្ងព្រហស្បតិ៍ ៤កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី៣១ ខែតុលា​ ឆ្នាំ២០១៩ មន្ទីរធនធានទឹក និងឧតុនិយមខេត្តកែប ចុះធ្វើការងារជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់អូរក្រសា ស្ថិតក្នុងសង្កាត់អូរក្រសា ។ ទំនប់មានប្រវែង ២.០០០ ម៉ែត្រ, ប្រឡាយមេបេតុង ចំនួន ០៤ខ្សែ ប្រវែង ៣.៩៨០ ម៉ែត្រ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ៥១០ ហិកតា ប្រាំង ១០៧ ហិកតា និងដំណាំរួមផ្សំចំនួន ៦០ ហិកតា ។