ក្រសួងអប់រំយុវជន និងកីឡា បានកំណត់យកខេត្តព្រះវិហារធ្វើជាទីតាំងប្រារព្ធពិធីបើកបវេសនកាល ជានិមិត្តរូបទូទាំងប្រទេសនាឆ្នាំសិក្សាថ្មីនេះ


នៅព្រឹកថ្ងៃសុក្រ ៥កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ រដ្ឋបាលខេត្តព្រះវិហារ សហការជាមួយក្រសួងអប់រំយុវជន និងកីឡា បានរៀបចំពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០១៩-២០២០ ក្រោមអធិបតីភាព ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ ក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវប្រតិភូក្រសួង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើនរូប ។