ប្រជាការពារចំនួន១៤៩នាក់​ នៅទូទាំង១១ភូមិ​ នៅស្រុកដំណាក់ចង្អេីរ​ ទទួលបានការណែនាំ​ និងឯកសណ្ឋានថ្មីបន្ថែមទៀត​


នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម កែន សត្ថា អភិបាល នៃគណអភិបាលខេត្តកែប អញ្ជើញចុះសួរសុខទុក្ខ​ និងបំពាក់ឯកសណ្ឋានជូនប្រជាការពារភូមិទាំង១១ភូមិ នៅស្រុកដំណាក់ចង្អើរ ដែល​មានចំនួន១៤៩នាក់ ។

ឯកឧត្តម​ កែន​ សត្ថា​ បានមានប្រសាសន៍ថា​ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ​ជូនប្រជាពលរដ្ឋ​ក្នុងមូលដ្ឋាន​ជាពិសេស​ ដេីម្បីចូលរួមអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព​ និងការចូលរួមកិច្ចការការពារសន្តិសុខ​នាថ្ងៃបុណ្យឯករាជ្យជាតិ០៩​ វិច្ឆិកា​ បុណ្យអ៊ុំទូក​ ខាងមុខនេះ​ ប្រជាការពារភូមិទាំងអស់ត្រូវតែមានសម្ភារៈគ្រប់គ្រាន់​ ឯកសណ្ឋានអោយបានត្រឹមត្រូវ​ និងមានវិន័យច្បាស់លាស់​ ទេីបចូលរួមអនុវត្តន៍តួនាទី​បានល្អប្រសេីរ​ ។