ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធប្រឡាយមេ ព្រៃទន្លេ ( តន់ហន់ )


នៅថៃ្ងអាទិត្យ ៧កេីត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថៃ្ងទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធប្រឡាយមេ ព្រៃទន្លេ ( តន់ហន់ ) ស្ថិតក្នុងឃុំព្រៃទន្លេ ស្រុកបន្ទាយមាស ខេត្តកំពត ។ ប្រព័ន្ធប្រឡាយមេនេះ មានលក្ខណៈជាប្រព័ន្ធធារាសាស្ត្រការពារទឹកប្រៃ មានទំនប់ ប្រវែង ១០៤៨ម៉ែត្រ, ប្រឡាយមេ ០១ខ្សែ ប្រវែង ១២៣៦៣ម៉ែត្រ និងប្រឡាយរងចំនួន ០២ខ្សែ ប្រវែង ២១២៥ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ១០ ០០០ហិកតា និងប្រាំង ៤៥០០ហិកតា ។