ពិធីសូត្រមន្តឆ្លងអាគារសិក្សា២ខ្នង នៅវិទ្យាល័យជីហែ


ព្រឹកថ្ងៃអាទិត្យ ៧កើត ខែកក្ដិក ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជឹម លាវ ឯកឧត្តម ច្រឹង គឹមស៊្រាង សមាជិកព្រឹទ្ធសភា មណ្ឌលភូមិភាគទី ២ ខេត្តកំពង់ចាម-ត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អមដោយ ឯកឧត្តម នាយករងខុទ្ទកាល័យ ឯកឧត្តម ទីប្រឹក្សា ជំនួយការសម្តេច អាជ្ញាធរស្រុក ឃុំ គណៈនាយកវិទ្យាល័យ លោក លោកស្រីសាស្ត្រាចារ្យ គណៈកម្មការទ្រទ្រង់វិទ្យាល័យ ជីហែ ក្នុងឃុំពាមប្រធ្នោះ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម បានប្រារព្ធពិធីសូត្រមន្តឆ្លង ដាក់ឲ្យប្រើប្រាសអាគារសិក្សា ដែលទើបជួសជុលហើយចំនួន ០២ខ្នងថ្មី បន្ថែមទៀត (សរុបអាគារដែលបានជួសជុលរួចមានចំនួន4ខ្នង) ក្នុងចំណោមអាគារសិក្សាចាស់ទ្រុឌទ្រោមទាំង៥ខ្នង ក្នុងវិទ្យាល័យ ជីហែ ដែល សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានចំណាយឧបត្ថម្ភការជួសជុលថ្មីឡើងវិញទាំងស្រុងកន្លងមកនោះ៕