កិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗ នៅកម្ពុជា


ខេត្តកណ្តាល ៖ ព្រឹកថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០១៩ នេះ គណបក្សក្រុងតាខ្មៅបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសភាពការណ៍នយោបាយថ្មីៗ ជូនដល់មន្ត្រីរាជការក្រុង សង្កាត់ ភូមិ និងប្រជាពលរដ្ឋ ក្រុងតាខ្មៅ ក្រោមអធិបតីភាព ឯកឧត្តម នូ សាខន ប្រធានណៈប្រចាំការគណៈអចិន្ត្រៃយ៍គណបក្សខេត្ត នៅសាលប្រជុំមន្ទីរបក្សខេត្ត ។ សមាសភាពអញ្ជើញចូលរួមមាន ៖ ឯកឧត្តម ខឹម ចន្ទគីរី ប្រធានគណៈឃោសនាអប់រំខេត្ត,ប្រធាន អនុប្រធានមន្ទីរបក្សខេត្ត ,គណៈទាំងបួន ,មន្ត្រីទាំងអស់ក្នុងមន្ទីរបក្សខេត្ត, ថ្នាក់ដឹកនាំគណបក្សក្រុង និងមន្រ្តីការិយាល័យជុំវិញក្រុង,កងកម្លាំងទាំង៣,មន្ត្រីសង្កាត់ ភូមិ,ក្រុមការងារស្ត្រីសង្កាត់ សរុបវត្តមាន ៥៥៣នាក់ ។