ឯកឧត្តម ម៉ម ប៊ុននាង បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយនឹងមន្រ្តីអប់រំ និងមន្រ្តីសុខាភិបាលស្រុក


នាព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយនឹងមន្រ្តីអប់រំ និងមន្រ្តីសុខាភិបាលស្រុក ដើម្បីផ្សព្វផ្សាយអំពីការអប់រំ និងវិស័យសុខាភិបាល ព្រមទាំងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដោយមានអ្នកចូលរួមសរុបចំនួន២៨៣នាក់ ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។