កិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំខែតុលា ឆ្នាំ២០១៩


ព្រឹកថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត បានដឹកនាំកិច្ចប្រជុំគណៈអភិបាលខេត្តប្រចាំខែតុលា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្ត។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម លោកជំទាវ អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាល ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អភិបាលក្រុង ស្រុក នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត សរុបចំនួន៧៧នាក់។

កិច្ចប្រជុំនេះ បានពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន៖
១-ពិនិត្យពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ ប្រចាំខែតុលា ឆ្នាំ២០១៩ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត។
២-ពិនិត្យពិភាក្សាលើការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការប្រចាំខែតុលា ឆ្នាំ២០១៩។
៣-ពិនិត្យពិភាក្សាលើសេចក្ដីព្រាង សេចក្ដីណែនាំផ្នែកគោលនយោបាយ ស្ដីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ (២០២០-២០២៤) ។
៤-ពិនិត្យពិភាក្សាលើការទទួលបដិសណ្ឋារកិច្ច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រស៊ីម៉ង់ ថៃ ប៊ុនរ៉ុង ស្ថិតនៅឃុំល្អាង ស្រុកដងទង់ ខេត្តកំពត។
-ផ្សព្វផ្សាយសេចក្ដីសម្រេច ស្ដីពីការបង្កើតគណៈកម្មការ និងអនុគណៈកម្មការ ដើម្បីរៀបចំបដិសណ្ឋារកិច្ច សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រស៊ីម៉ងតិ៍ ថៃ ប៊ុនរ៉ុង ស្ថិតនៅក្នុងឃុំល្អាង ស្រុកដងទង់ ខេត្តកំពត និងបញ្ជាក់អំពីការអញ្ជើញសមាសភាពចូលរួម និងការទទួលខុសត្រូវ ។
៥-សេចក្តីផ្សេងៗ៖ បញ្ជាក់អំពីការកំណត់សមាសភាពចូលរួមប្រារព្ធទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និង ទិវាកំណើត នៃកងយោធពលខេមរៈភូមិន្ទ ឆ្នាំ២០១៩។