វេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ​ អាណត្តិ​ទី៣​


ខេត្តព្រះវិហារ៖នៅព្រឹក​ថ្ងៃ​ទី​៤ ខែ វិច្ឆិកា​​ ឆ្នាំ​ ២០១៩​ វេទិកាផ្សព្វផ្សាយ​ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារ​ អាណត្តិ​ទី៣​ កំពុងដំណេីរការ​ក្នុងបរិវេណសាលាបឋម សិក្សាដូនម៉ា​ ឃុំរក្សា​ ស្រុក​រវៀង ខេត្ត​ព្រះ​វិហារ​ ក្រោមអធិបតីភាព​ឯកឧត្តម​ ឡុង​ សុវណ្ណ​ ប្រធានក្រុុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ អ៊ុង​ វុទ្ធី​ អភិបាលរង ខេត្ត​ ព្រមទាំង​ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត​ លោកនាយករដ្ឋបាលខេត្ត​ លោក​ លោកស្រី​ នាយករងរដ្ឋបាលខេត្ត​ លោក​ លោកស្រីប្រធានមន្ទីរ​ អង្គ ភាពជំនាញជុំវិញខេត្ត​ លោកអភិ បាលស្រុក​ សមាជិកក្រុមប្រឹក្សាស្រុក​ ឃុំ​ និងប្រជាពលរដ្ឋប្រមាណ ៤២៥​នាក់​ ស្រី១៥៦នាក់​។