ឯកឧត្តម​ ហ៊ុន ម៉ានី​ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការ​ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន​


ឯកឧត្តម​ ហ៊ុន ម៉ានី​ ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់គណៈកម្មការ​ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈមួយចំនួន​ ដូចជា÷
១-បូកសរុប វាយតំលៃលើដំណើរបំពេញបេសកកម្មរបស់គណៈកម្មការទី៧ នៃរដ្ឋសភា​ តាមបណ្តារាជធានី-ខេត្តទាំង២៤។
២-ពិនិត្យអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពីការចុះបំពេញបេសកកម្មរបស់គណ:កម្មការទី៧នៃរដ្ឋសភា​ តាមបណ្តារាជធានី-ខេត្តទាំង២៥។

កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅរសៀលថ្ងៃចន្ទ ៨កើត ខែកត្តិក ឆ្នាំកុរ ព.ស.២៥៦៣ ត្រូវថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩​ នៅវិមានរដ្ឋសភា។