រដ្ឋមន្រ្តី ម៉ម ប៊ុនហេង វាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនឈានឡើងរបស់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល


សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល «ស.វ.ស» នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ បានរៀបចំពិធីបើក បវេសនកាល ឆ្នាំសិក្សា២០១៩-២០២០ ក្រោមអធិបតីភាពលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល ក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់លោកស្រីអភិបាលរងរាជធានីភ្នំពេញ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំ សាស្រ្តាចារ្យ មន្រ្តីរាជការ បុគ្គលិក និស្សិត ភ្ញៀវជាតិ-អន្តរជាតិ និងអាណាព្យាបាលនិស្សិតផងដែរ។

ក្នុងឱកាសនោះ រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង «បានវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនឈានឡើងរបស់ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ពីមួយឆ្នាំ ទៅមួយឆ្នាំ។ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលបាននូវការទទួលស្គាល់គុណភាពពីសាធារណជន និងជាសាកលវិទ្យាល័យគំរូនៅកម្ពុជា ដែលផ្តល់ការបណ្តុះបណ្តាលក្នុងវិស័យវិទ្យាសាស្រ្តសុខាភិបាល»

ឯកឧត្រដ្ឋមន្រ្តី ក៏បានពាំនាំនូវការសួរសុខទុក្ខ និងនឹករលឹកដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ថ្នាក់ដឹកនាំ មន្រ្តី បុគ្គលិក ក្មួយៗ និស្សិត មាតា បិតា និងអាណាព្យាបាលនិស្សិតទាំងអស់។

ឯកឧត្សាស្រ្តាចារ្យបានលើកឡើងថា នៅក្នុងឆ្នាំសិក្សា ២០១៨-២០១៩ កន្លងមកនេះ សាកលវិទ្យាល័យវិទ្យាសាស្ដ្រសុខាភិបាល បានបណ្ដុះបណ្ដាលនិស្សិតមានចំនួនសរុប ៥,៥១៣នាក់ ក្នុងនោះជានិស្សិតស្រីចំនួន ២,៨៧៨ នាក់ និងមាននិសិ្សត ចំនួន៥៤៧នាក់ ទទួលអាហារូបករណ៍របស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមលើនេះ និស្សិតថ្នាក់វេជ្ជបណ្ឌិតឯកទេសចំនួន១២៩នាក់ បានទទួលអាហារូបករណ៍ ពីសម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយគ្នានោះដែរ ឯកឧត្សាស្ដ្រចារ្យ សាផុន វឌ្ឍនៈ សាកលវិទ្យាធិការ នៃស.វ.ស បានថ្លែងអំណរគុណដ៏ជ្រាវជ្រៅ ដល់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងរឹងមាំ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានខិតខំប្រឹងប្រែង ដើម្បីឱ្យកូនចៅទាំងអស់ រស់នៅប្រកបដោយសុខសន្ដិភាព មានសិទ្ធិសេរីភាព ជាពិសេសឱកាស ទើបយើងទាំងអស់គ្នា អាចមានពេលវេលាក្នុងការសិក្សារៀនសូត្រ បង្កើនចំណេះ និងធនធានមនុស្ស សម្រាប់អភិវឌ្ឍប្រទេសជាតិកាន់តែប្រសើរ។

ទន្ទឹមនឹងនោះ ឯកឧត្សាស្ដ្រាចារ្យ សាផុន វឌ្ឍនៈ ក៏បានសម្តែងនូវគារវកិច្ច និងស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈអធិបតី និងអង្គពិធីក្នុងឱកាសដ៏មានតម្លៃនេះផងដែរ។

សូមជម្រាបថា កម្មវិធីដែលបានបង្កើតឡើងនេះ ដើម្បីជាការលើកកម្ពស់គុណភាពបណ្តុះបណ្តាល និងលើកទឹកចិត្តដល់ការខិតខំរបស់សាស្រ្តាចារ្យ មន្រ្តី-បុគ្គលិក និងនិស្សិត នៃសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល សាកលវិទ្យាល័យបានជ្រើសរើស សាស្រ្តាចារ្យឆ្នើមស.វ.ស សម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ ចំនួន១៨នាក់ និស្សិតស.វ.សឆ្នើមសម្រាប់ឆ្នាំសិក្សា ២០១៨-២០១៩ ចំនួន ១១០ នាក់ និងមន្រ្តី-បុគ្គលិក ស.វ.សឆ្នើម សម្រាប់ឆ្នាំ២០១៩ ចំនួន១៨នាក់៕