នាវាកងទ័ពជើងទឹករុស្ស៉ីជាមួយទេសចរជិត ៤០០នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ


(ព្រះសីហនុ)៖ នាវាហ្វឹកហ្វឺនរបស់កងទ័ពជើងទឹកសហព័ន្ធរុស្ស៉ីមួយគ្រឿង ប្រចាំតំបន់ Baltic ឈ្មោះ PEREKOP ចូលសំចតនៅកំពង់ផែស្វ័យត ក្រុងព្រះសីហនុ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជា។

ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ កងទ័ពជើងទឹកសហព័ន្ធរុស្ស៉ីនេះ ដើម្បី ពង្រីកកិច្ចសហប្រតិប្តិការរវាងយោធាកងទ័ពជើងទឹក សហព័ន្ធរុស្ស៉ី និងកងទ័ពជើងទឹកកម្ពុជា ឲ្យកាន់តែល្អប្រសើរ។ ប្រតិភូនេះ ដឹកនាំដោយ លោកវរនាវីឯក CHEROKOV Vladimir មេបញ្ជាការនាវា។

លក្ខណៈបច្ចេកទេសនាវា PEREKOP មានបណ្តោយ១៣៨ម៉ែត្រ, ទទឹង១៧.២ម៉ែត្រ, ជម្រៅទឹក៥.៥៣ម៉ែត្រ, ទម្ងន់ផ្ទុក៧,២៧០តោន និងផ្ទុកមនុស្សចំនួន៣៩៩នាក់៕