លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសូត្រមន្តអង្គកឋិនទាន ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនៅក្នុងវត្តប្រាសាទថ្មពួក


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមជាមួយ ឯកឧត្តម លោកជំទាវ ឧកញ៉ា ឧបាសក ឧបាសិកា និងអាចារ្យគណៈកម្មការវត្ត បានបូជាផ្កាទៀនធូប ថ្វាយគ្រឿងសក្ការៈ សូត្រមន្ត នមស្សការថ្វាយបង្គំព្រះ និងសំដែងធម៌ទេសនា ក្នុងអង្គកឋិនទា​ននៅវត្តកៀនឃ្លាំង ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រសៀលថ្ងៃច័ន្ទ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹង ថ្ងៃទី ០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ អង្គកឋិនទានសាមគ្គី ត្រូវបានដង្ហែរពីរាជធានីភ្នំពេញឆ្ពោះទៅកាន់វត្តប្រាសាទថ្មពួក ស្ថិតក្នុងភូមិត្រពាំងបី ឃុំត្រពាំងបី ស្រុកឈូក ខេត្តកំពត និងធ្វើពិធីដង្ហែរប្រទក្សិណជុំវិញព្រះវិហា បូជាទៀនធូប ធ្វើនមស្សការព្រះរតនត្រ័យ សមាទានសីល រួចវេរប្រគេនត្រៃចីវរព្រមទាំងបរិក្ខាកឋិនថ្វាយប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យកសាងសមិទ្ធផលនានាទុកជាគរុភណ្ឌក្នុងវត្តប្រាសាទថ្មពួក ជាកិច្ចបង្ហើយបុណ្យផងដែរ ។