ឯកឧត្ដម​ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ចូលជួបសម្តែងការគួរសម និង​ ពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត ម៉ាក់រូហ្វ អាមីន អនុប្រធានាធិបតីឥណ្ឌូនេស៊ី


ឥណ្ឌូណេស៊ី​៖​ បន្ទាប់ពី ពិធីបើកវេទិកាហ្សាកាត់ពិភពលោកលើកទី៨ World Zakat Forum ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស បានអញ្ជើញជួបសម្តែងការគួរសម និង​ ពិភាក្សាការងារ ជាមួយឯកឧត្តមបណ្ឌិត ម៉ាក់រូហ្វ អាមីន Ma’ruf Ameen អនុប្រធានាធិបតីឥណ្ឌូនេស៊ីនៅឯសណ្ឋាគារ​ Crown Plaza Hotel ក្រុងបាន់ដុង​ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី​។

ក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានពាំនាំ នូវពាក្យពេចន៍ ផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយក្តីនឹករលឹកនិង​ មនោសញ្ចេតនាដ៏ជ្រាលជ្រៅ ជូនឯកឧត្តមអនុប្រធានាធិបតី និង​ ជម្រាបជូន អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដែលទទួលបានសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ការធ្វើឲ្យមានសុខដុមនីយកម្មសាសនា ប្រជាជនត្រូវបានយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលដោយមិនរើសអើងពូជសាសន៍។ ក្នុងនោះសហគមន៍ឥស្លាមទទួលបានសិទ្ធិសេរីភាព ក្នុងការប្រតិបត្តិសាសនា សិទ្ធិធ្វើនយោបាយ និងសិទ្ធិរស់នៅដោយស្មើមុខស្មើមាត់ក្នុងសង្គម។

ក្នុងឱកាសនោះផងដែរ តាមរយៈឯកឧត្តមអនុប្រធានប្រធានាធិបតីឥណ្ឌូណេស៊ី ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានស្នើសុំការផ្តល់អាហារូករណ៍​ ដល់និស្សិតកម្ពុជា ដើម្បីបន្តការសិក្សាសិក្សានៅ សាធារណរដ្ឋឥណ្ឌូណេស៊ី លេីមុខជំនាញផ្សេងៗ ជាពិសេសផ្នែកជំនាញបច្ចេកទេស។

ឯកឧត្តមទស្សបន្ត្រី ក៏បានជម្រាបជូន អំពីក្រុមដែលចង់បំផ្លាញសុខសន្តិភាពនៅកម្ពុជា និងស្នើសុំភាគីឥណ្ឌូនេស៊ីបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនេះបន្តទៅទៀត ក្នុងនាមជាប្រទេសហត្ថលេខីកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងបានជួយកម្ពុជាក្នុងដំណាក់កាលចរចា និងក្នុងដំណាក់កាលកិច្ចព្រមព្រៀងសម្រេចជាស្ថាពរ ពោលគឺ មិត្តឥណ្ឌូនេស៊ី បានខិតខំស្វែងរកសុខសន្តិភាពជូនដល់ប្រទេសកម្ពុជា ដែលប្រជាជនកម្ពុជាបានស្គាល់ជាយូរលង់មកហើយ។

ជាការឆ្លើយតប ឯកឧត្តម ម៉ាក់រូហ្វ អាមីន Ma’ruf Ameen បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននឹករលឹកដល់លោក លោកក៏សូមជូនពរនិងលើកទឹកចិត្ត ដល់សម្ដេចតេជោ សូមមានសុខភាពល្អ ដើម្បីបន្តថែរក្សាសុខសន្តិភាពនៅកម្ពុជា និងសូមអបអរសាទរទោសចំពោះសហគមន៍ឥស្លាមនៅកម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ខុសពីបណ្ដាប្រទេសមួយចំនួន ដែលបានធ្វើទុក្ខបុកម្និញ ទៅលើសហគមន៍ឥស្លាម ដូចជា នៅភូមា និងប៉ាឡេស្ទីន ជាដើម៕