បរិស្ថានស្អាតផ្ដើមចេញពីយើងទាំងអស់គ្នា ចូលរួមទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងដាក់ក្នុងធុងសំរាមដែលនៅជិតលោកអ្នកបំផុត


នារសៀលថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ រដ្ឋបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំស្ដីពីការត្រៀមរៀបចំសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក ២០១៩ ក្រោមអធិបតីភាព ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួមពី ស.ស.យ.ក មន្ទីរអង្គភាពជំនាញ ក្រុមហ៊ុនប្រមូលសំរាម និងរដ្ឋបាលខណ្ឌជាប់ពាក់ព័ន្ធក្នុងព្រះរាជពិធី ដើម្បីធានាឱ្យបានក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីបនិងសំពះព្រះខែ អកអំបុក ឱ្យមានភាពស្អាត និងទទួលយកបាន ដោយជម្រុញឱ្យខិតខំក្នុងកិច្ចការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមឱ្យទាន់ពេលវេលា៕