ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមអ្នកវិភាគបទឧក្រិដ្ឋ នៃចក្រភពអង់គ្លេស


អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រឹកថ្ងៃអង្គារ ៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូក្រុមអ្នកវិភាគបទឧក្រិដ្ឋ នៃចក្រភពអង់គ្លេស ដឹកនាំដោយ លោកជំទាវ TINA REDSHAW ឯកអគ្គរាជទូត នៃចក្រភពអង់គ្លេស ប្រចាំព្រះរាជណាចក្រកម្ពុជា ។
ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាស្វែងយល់ពីបទពិសោធន៍ក្នុងការទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែន ជាពិសេសការប្រយុទ្ធប្រឆាំងគ្រឿងញៀន, ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សឆ្លងដែន និងបទល្មើសបច្ចេកវិទ្យា៕