ឯកឧត្តមរដ្ឋមន្ត្រី ត្រាំ អុីវតឹក អនុញ្ញាតឱ្យនាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន China Unicom (Cambodia) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង


រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ០៩កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីស្តីការក្រសួង ឯកឧត្តម ត្រាំ អុីវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យ លោក Jiang Zhongchang នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន China Unicom (Cambodia) Operation Co.,Ltd. ចូលជួបសម្តែងការគួរសម ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យឌីជីថល និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕