ឯកឧត្តម សុខ ឥសាន៖ គោលនយោបាយថ្មីៗ របស់ សម រង្ស៊ីនឹងនាំឲ្យ បក្សរបស់ សម រង្ស៊ី ទទួលបានបរាជ័យយ៉ាងប្រាកដ ក្នុងការបោះឆ្នោតខាងមុខ ជាមិនខាន


ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៧ នេះ បានមានប្រសាសន៍ថា លោក សម រង្ស៊ីបាននិយាយថា នៅពេលគាត់ឈ្នះឆ្នោត គាត់នឹងរឹបអូសទ្រព្យសម្បត្តិរបស់អ្នកមានទាំងទ្បាយដែលមិនអាចបញ្ជាក់ប្រភពចំណូល,នឹងរិបអូសយកដីសម្បទានពីក្រុមហ៊ុនវិនិយោគទាំងអស់,នឹងរឹបអូសយកដីអ្នកមានដីច្រេីនមកចែកឲ្យអ្នកក្រ,នឹងឈប់ឲ្យកូនចៅប្រជាជនចេញទៅបរទេសរកការងារធ្វេីទៀតហេីយ ខ្លាចបានប្រាក់ខែច្រេីន សុខចិត្តទុកឲ្យអត់ការធ្វេីនៅក្នុងប្ទេសវិញល្អជាង ជៀសវាងទៅធ្វេីខ្ញុំគេ,នឹងលប់ចោលបំណុលធនាគារទាំងអស់ ទោះបីធនាគារណាក៏ដោយ,នឹងរកទីផ្សារលក់កសិផលរបស់ប្រជាកសិករឲ្យបានថ្លៃខ្ពស់ លក់ថ្លៃខ្ពស់ជាងថ្លៃទីផ្សារអន្តរជាតិទៀត ឲ្យដឹងថា សម រង្ស៊ី ពិតជាអ្នកជំនាញសេដ្ឋកិច្ចមែនទែន យកគំរូតាមមេដឹកនាំប្រទេសថៃ ដែលធ្លាប់បង់ខាត ជាង ១២០០០លានដុល្លាអាមេរិក,នឹងឈប់ឲ្យវិនិយោគលេីធនធានធម្មជាតិដូចជា ព្រៃឈេី ជលផល រ៉ែក្នុងដីជាដេីម សុខចិត្តនៅក្នុងស្ថានភាពដដែលគ្រាន់ល្អមេីល,បញ្ឈប់វិនិយោគបរទេសបច្ចុប្បន្នទាំងអស់ ដោយរកហៅវិនិយោគពី សហរដ្ឋអាមេរិក មកជំនួសវិញគ្រាន់បេីជាង ព្រោះ សហរដ្ឋអាមេរិក ជាចៅហ្វាយនាយស្រាប់ ស្រួលនិយាយគ្នា ហេីយប្រទេសកម្ពុជា នឹងបារីកច់ំរេីនលឿនដូចអាមេរិកឆាប់រហ័ស ។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន ថា គោលនយោបាយរបស់ សម រង្ស៊ី ខាងលេីនេះ នឹងនាំឲ្យ បក្សរបស់ សម រង្ស៊ី ទទួលបានបរាជ័យយ៉ាងប្រាកដ ក្នុងការបោះឆ្នោតខាងមុខ ជាមិនខាន ។