សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កោតសរសើរក្រុមបាល់ទាត់ជម្រើសជាតិ​យុវជន​អាយុក្រោម ១៩ឆ្នាំកម្ពុជា ដែលប្រកួតឈ្នះព្រុយណេ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​ស​ម្ដែ​ង នូវការកោតសរសើរ ដល់ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម១៩ឆ្នាំ​ ក្រុម ​Cambo​d​ia U19​ (កម្ពុជា​)​ យកឈ្នះគូប្រជែង​ក្រុម​ Brunei DS U19 (ព្រុយណេ)​ក្នុងលទ្ធផល ៣ ទល់​នឹ​ង​ ០ ក្នុងការប្រកួត នារាត្រីថ្ងៃអាទិត្យ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានី​ភ្នំ​ពេញ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេច​តេ​ជោ​ ហ៊ុន សែន បានសរសេររថា សូមកោតសរសើរដល់ក្រុមបាល់ទាត់​ជម្រើស​ជាតិ​យុវជន​អា​យុ​ក្រោម១៩ឆ្នាំ​ ក្រុម ​Cambodia U19 ​(កម្ពុជា​)​ យកឈ្នះគូប្រជែង​ក្រុម​ Brunei DS U19 (ព្រុយ​ណេ) ​ ក្នុងលទ្ធផល ៣:០ ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ នៅរាជធានីភ្នំពេញ​នារាត្រី​​ថ្ងៃអាទិ​ត្យ​ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងវគ្គជម្រុះពានរង្វាន់ជើងឯកប្រចាំទ្វីបអាស៊ី AFC U19 Cha​m​pi​o​n​ship 2020។ សម្ដេចតេជោក៏សូមអរគុណបងប្អូន​ប្រជាពលរដ្ឋដែល​គាំទ្រវិស័យកីឡា ជាពិសេសក្មួយៗ​ដែ​ល​បាន​​ចូលរួមទស្សនាផ្ទាល់នៅពហុកីឡាដ្ឋាន ក៏ដូចជា​តាមទូរទស្សន៍​ និងគេហទំព័រកីឡា​ផ្សេ​​ងៗ សូមជូនពរកីឡាបាល់ទាត់កម្ពុជា ទទួលបានជោគ​ជ័យ​ជាបន្តបន្ទាប់ទៀត៕

ដោយ ជឹម ណារី