ការផ្សងប្រផ្នូលសម្រក់ទៀនជ័យបង្ហាញថា ឆ្នាំក្រោយបណ្ដាខេត្ត រាជធានីទាំង២៥ នឹងមាន​ទឹកភ្លៀងមធ្យមនៅដើមឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន


យោងតាមលទ្ធផលបានមកពីការផ្សងប្រផ្នូលតាមរយៈសម្រក់ទៀនជ័យ ដើម្បីចង់ដឹង​នៅ ឧ​ទ​កៈ​​ធារា ឬដំណើរទឹកភ្លៀងស្រាប់ឆ្នាំក្រោយ(ឆ្នាំ២០២០) បានបង្ហាញថា បណ្ដាខេត្ត រាជធានី​​ទាំ​ង​២៥នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានទឹកភ្លៀងមធ្យមនៅដើមឆ្នាំ និងចុង​ឆ្នាំមានទឹក​ភ្លៀង​​ធ្លាក់ច្រើន។

ក្នុងព្រះរាជពិធីសម្រក់ទៀនជ័យ ដើម្បីបួងសួងព្យាករណ៍អំពីឧទក:ធារា ឬដំណើរទឹក​ភ្លៀង ​ត្រូវ​បានបា្ររព្ធធ្វើឡើងក្នុងព្រះបរមរាជវាំង កាលពីរាត្រីពេញបូរមី ថ្ងៃ ១៥កើត ខែកត្តិក ឯកស័ក ព.ស​២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកាឆ្នាំ២០១៩ ដែលជាថ្ងៃទីពីរនៃព្រះរាជពិធីបុណ្យ អុំទូក ប​ណ្តែ​តប្រទីប និងសំពះព្រះខែ អកអំបុក ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ ព្រះករុណា​ព្រះ​បាទសម្តេចព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា។​ ប​ន្ទាប់ពីព្រះករុណា ព្រះមហាក្សត្រយាងថ្វាយគ្រឿងសក្ការ:បូជា ដល់ព្រះរតន ត្រ័យ​ និង​វត្ថុ​ស​ក្តិ​សិទ្ធិមួយម៉ឺនលោកធាតុក្នុងព្រះរាជពិធីនេះរួចមក ការបួងសួងចង់ដឹងអំពី​ដំណើរទឹកភ្លៀងដែ​ល​​បង្អុរធ្លាក់លើប្រថពីនៃព្រះរាជាណាចក្រកម្ពុជាក្នុង២៥ខេត្ត រាជធានីក្នុង ឆ្នាំ២០២០ខាងមុខ ទទួ​លបានលទ្ធផល រួមមាន

១-ខេត្តកណ្ដាល ដើមឆ្នាំនិងកណ្ដាលឆ្នាំ មានភ្លៀងធ្លាក់មធ្យម ចុ​ង​ឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

២-ខេត្តកំពត ដើមឆ្នាំនិងកណ្ដាល​ឆ្នាំមាន​ទឹកភ្លៀងធ្លាក់មធ្យម ចុ​ង​ឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

៣-ខេត្តកំពង់ចាម ដើមឆ្នាំនិង​កណ្ដាលឆ្នាំមានទឹក​ភ្លៀងធ្លាក់​ម​ធ្យ​ម និងចុងឆ្នាំមានទឹកភ្លៀធ្លាក់ច្រើន។

៤-ខេត្តកំពង់ធំ ដើម​ឆ្នាំ​មានទឹកភ្លៀងធ្លាក់តិច កណ្ដាល​ឆ្នាំ​មានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀង​ធ្លាក់​ច្រើន។ ៥-ខេត្តកំពង់ឆ្នាំង ដើមឆ្នាំនិង​កណ្ដា​លឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹក ភ្លៀងធ្លាក់ច្រើន។

៦-ខេត្តកំពង់ស្ពឺ ដើ​ម​​ឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀង ធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់​ច្រើ​ន។ ៧-ខេត្តកែប ដើមឆ្នាំនិង កណ្ដាលឆ្នាំ​មាន​ទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀង​ធ្លា​ក់​ច្រើន។

៨-ខេត្តកោះកុង ដើមឆ្នាំនិង កណ្ដាល​ឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមាន​ទឹ​ក​ភ្លៀងធ្លាក់ច្រើន។

៩-ខេត្តក្រចេះ ដើមឆ្នាំនិងកណ្ដាលឆ្នាំ មានទឹកភ្លៀងធ្លាក់មធ្យម និងចុង​ឆ្នាំ​មានទឹកភ្លៀងធ្លាក់ច្រើន។

១០-ខេត្តតាកែវ ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំ មាន​ទឹ​ក​​ភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំ​មានទឹកភ្លៀងធ្លាក់ច្រើន។ ១១-ខេត្តបាត់ដំបង ដើមឆ្នាំនិងកណ្ដា​ល​ឆ្នាំ មានទឹក ភ្លៀងធ្លាក់ មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ១២-ខេត្តបន្ទាយមាន​ជ័យ ដើមឆ្នាំមានទឹក ភ្លៀង ធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀង​ធ្លា​ក់​ច្រើន។

១៣-ខេត្ត ប៉ៃលិន ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម ចុងឆ្នាំមានទឹក​ភ្លៀ​ង​​ធ្លាក់ច្រើន។

១៤-ខេត្តពោធិ៍សាត់ ដើមឆ្នាំនិងកណ្ដាលឆ្នាំ មានទឹកភ្លៀងធ្លាក់មធ្យម ចុង​ឆ្នាំ​មាន​ទឹកភ្លៀងធ្លាក់ ច្រើន។

១៥-ខេត្តព្រៃវែង ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមាន​ទឹ​ក​ភ្លៀ​ងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន ។ ១៦-ខេត្តព្រះវិហារ ដើមឆ្នាំនិងកណ្ដាល​ឆ្នាំ​​មានទឹកភ្លៀង ធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

១៧-រាជធានីភ្នំពេញ ដើម​ឆ្នាំ​និង​កណ្ដាលឆ្នាំ មានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

១៨-ខេត្តមណ្ឌ​ល​​គិរី ដើមឆ្នាំនិង កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

១៩-ខេត្តរតនគិរី ដើមឆ្នាំនិងកណ្ដាលឆ្នាំមានភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់​ច្រើ​ន​។

២០-ខេត្ត ស្វាយរៀង ដើមឆ្នាំមានទឹកភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យ និ​ង​​ចុងឆ្នាំ មានទឹកភ្លៀងធ្លាក់ច្រើន។ ២១-ខេត្តសៀមរាប ដើមឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម កណ្ដា​ល​ឆ្នាំ​និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

២២- ខេត្តស្ទឹងត្រែង ដើមឆ្នាំនិងកណ្ដាលឆ្នាំមានទឹក​ភ្លៀ​ង​ធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

២៣-ខេត្តព្រះសីហនុ ដើមឆ្នាំនិង​ក​ណ្ដា​ល​ឆ្នាំ មានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។ ២៤-ខេត្តឧត្ដរមានជ័យ ដើ​ម ឆ្នាំនិងកណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។

២៥-ខេត្ត​ត្បូង​ឃ្មុំ ដើមឆ្នាំមានភ្លៀងធ្លាក់តិច កណ្ដាលឆ្នាំមានទឹកភ្លៀងធ្លាក់មធ្យម និងចុងឆ្នាំមានទឹក​ភ្លៀ​ង​​ធ្លាក់​ច្រើន។

គួរបញ្ជាក់ដែរថា តាមទំនៀមទម្លាប់ខ្មែរយើង ជារៀងរាល់ឆ្នាំនៅរាត្រីថ្ងៃទី២ នៃ​ព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានរៀបចំព្រះរាជពិធី​ស​ម្រក់​ទៀនជ័យ បួងសួងព្យាករណ៍អំពីដំណើរទឹកភ្លៀង ទៅតាមលក្ខណ:ជំនឿប្រពៃណីខ្មែរ ដោ​យ​ធ្វើការទស្សន៍ទាយ តាមរយៈការបន្តក់ទៀនពីក្បាលទៅកន្ទុយនាគ ដែលមានតាំងពីបុរាណ ​កា​ល​រៀងមក ដើម្បីផ្សងចង់ដឹងអំពីទឹកភ្លៀងនាឆ្នាំខាងមុខ។

ដោយឡែក នារាត្រីថ្ងៃដដែលនេះដែរ ព្រះ​ករុណា​ជាអម្ចាស់ជីវិតលើត្បូង ព្រះ​បាទ​ស​ម្ដេ​​ច​​ព្រះ​បរមនាថ​ នរោត្តម ​សីហមុនី​ ព្រះ​មហាក្សត្រ​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​ ជាទីគោរព​ស​ក្កា​រៈ​ដ៏​ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គបានសព្វព្រះរាជហឫទ័យ​ស្តេចយាងជាព្រះរាជាធិបតីភាព​ដ៏​ខ្ព​ង់​ខ្ព​ស់បំផុត ក្នុងព្រះរាជពិធីសំពះព្រះខែ និងអកអំបុក នៅក្នុងព្រះបរមរាជវាំង ដោយមានការ​  យា​ង​​អមដង្ហែដោយ ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងផងដែរ៕