អាជ្ញាធរជាតិអប្សរា សហការជាមួយក្រុមហ៊ុនហេងអភិវឌ្ឍន៍ រៀបចំពិធីបួងសួងនៅមុខទីលានជល់ដំរី


អាជ្ញាធរជាតិអប្សរា សហការជាមួយ ក្រុមហ៊ុនហេងអភិវឌ្ឍន៍ ដឹកនាំដោយលោកជំទាវ សៀង ចាន់ហេង ជាអគ្គនាយិកា រៀបចំពិធីបួងសួង និងថ្វាយគ្រឿងសក្ការៈ នៅទីលានជល់ដំរី ក្នុងបរិវេណប្រាសាទបាយ័ន ខេត្តសៀមរាប ដើម្បីសុំ​សេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ និងប្រជាពលរដ្ឋនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជាពិសេសសូម​បួងសួងដល់បារមីវត្ថុសក្តិសិទ្ធដែលថែរក្សាអង្គរ និងប្រទេសកម្ពុជាទាំងមូល សូមជួយថែរក្សាប្រទេសកម្ពុជា ឱ្យមានតែ​សន្តិភាពសម្រាប់ប្រជាពលរដ្ឋខ្មែររស់នៅដោយសុខសាន្ត នាល្ងាចថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។