អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា នឹងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឥណ្ឌា បើកវគ្គបណ្តុះបណ្តាលជូនមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា


នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង ៨:០០ នាទី នៅសាលសិក្ខាសាលាខាងជើង វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី ការបម្រើសេវាព័ត៌មាន សេវាស្រាវជ្រាវ និងវិភាគច្បាប់ សេវារៀបចំ និងកសាងឯកសារយោងជាជំនួយលើការងារនីតិកម្ម និងសេវាកាងារគណៈកម្មការសភា ដែលផ្តល់ដោយមន្រ្តីជំនាញជាន់ខ្ពស់នៃព្រឹទ្ធសភាឥណ្ឌាជូនមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន៦០រូប។

វគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមការសហការរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា ជាមួយនឹងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាឥណ្ឌា។