សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអនុញ្ញាតឱ្យ លោក W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកថ្មី ប្រចាំប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបរវាងប្រមុខការពារជាតិកម្ពុជា និងឯកអគ្គរដ្ឋទូតថ្មីអាមេរិក នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ត្រូវបានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរាជធានីភ្នំពេញ។
សូមបញ្ជាក់ថា លោកឯកអគ្គរដ្ឋទូតថ្មី W. Patrick Murphy និងភរិយារបស់ខ្លួន បានមកដល់ប្រទេសកម្ពុជា កាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីផ្តើមការងាររបស់ខ្លួននៅកម្ពុជា ជំនួសឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជាផុតអាណត្តិ លោក William A. Heidt៕