ទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ចូលរួមកិច្ចប្រជុំរដ្ឋមន្ដ្រីដឹកជញ្ជូនអាស៊ាន លើកទី២៥ នៅប្រទេសវៀតណាម


នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន លើកទី២៥ និងកិច្ចប្រជុំដៃគូពាក់ព័ន្ធ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

ពិធីបើកត្រូវបានប្រារព្វធ្វើឡើងក្រោមអធិបតីភាព លោក Trinh Dinh Dung ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន និងដៃគូសន្ទនាពាក់ព័ន្ធ។

គួរជម្រាបថា កិច្ចប្រជុំរដ្ឋមន្ដ្រីដឹកជញ្ជូនអាស៊ាន លើកទី២៤ កាលពីឆ្នាំ២០១៨កន្លងទៅ ត្រូវបានធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃ៕