មន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃការងារជួសជុលប្រព័ន្ធធារាសាស្ត្រចំនួន ០៧កន្លែង នៅក្នុងខេត្តព្រះសីហនុ


នៅថ្ងៃពុធ ២រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មន្ត្រីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យ វាយតម្លៃការងារជួសជុល និងថែទាំប្រចាំ (O&M) ប្រព័ន្ធធារាសាស្ត្រ (ទំនប់ការពារទឹកប្រៃ) ចំនួន ០៧កន្លែង នៅក្នុងខេត្តព្រះសីហនុ រួមមានដូចខាងក្រោម ៖
១.ប្រព័ន្ធទំនប់ការពារទឹកប្រៃ គគីរ
២.ប្រព័ន្ធទំនប់ការពារទឹកប្រៃ កំពង់ពត
៣.ប្រព័ន្ធទំនប់ការពារទឹកប្រៃ បុលឌែរ១
៤.ប្រព័ន្ធទំនប់ការពារទឹកប្រៃ ប៉ុលឌែរ២
៥.ប្រព័ន្ធទំនប់ការពារទឹកប្រៃ ប៉ុលឌែរ៣
៦.ប្រព័ន្ធទំនប់ការពារទឹកប្រៃ ប៉ុលឌែរ៤
៧.ប្រព័ន្ធទំនប់ការពារទឹកប្រៃ ប៉ុលឌែរ៥ ។