សម្តេចភក្តី សាយ ឈុំ អនុញ្ញាតជូន គណៈប្រតិភូសហព័ន្ធសហគ្រាស និងសហគ្រិនខេត្ត Fujianចូលជួបសម្តែងការគួរ សម


រសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកក្កិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន គណៈប្រតិភូ សហព័ន្ធសហគ្រាស និងសហគ្រិនខេត្ត Fujianនៃសាធារណរដ្ឋប្រជាមានិតចិនចូលជួបសម្តែងការគួរ សម ក្នុងឱកាសដែលប្រតិភូអញ្ជើញមកបំពេញទស្សកិច្ច សិក្សាស្រាវជ្រាវគម្រោងវិនិយោគនៅកម្ពុជា ខាងវិស័យធនធានទឹក កំពង់ផែ ដែកថែប ប្រេងកាត អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ ។ល។ នៅកម្ពុជា៕