គ្រួសារកុមារីអាយុ៥ឆ្នាំត្រូវបានជនមិនស្គាល់មុខរំលោភសម្លាប់បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង រួមដំណើរដោយលោកជំទាវ ប៊ន សុភី លោកឧមត្តមសេនីយ៍ទោខូវ លី លោកឆាយ លាភា លោកលៀង ជុំសុបិន្ត លោកហ៊ិន សុវ៉ាន់នី អាជ្ញាធរស្រុក អាជ្ញាធរឃុំ ភូមិ បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារកុមារីអាយុ៥ឆ្នាំត្រូវបានជនមិនស្គាល់មុខរំលោភសម្លាប់បោះចូលទៅក្នុងទឹកស្រះក្នុងបរិវេណវត្តកងមាស ស្ថិតនៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលហេតុការណ៍បានកើតឡើងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ថ្មីៗនេះ។

អំណោយរបស់សាខារួមមានៈ អង្ករ៦០គីឡូក្រាម មី០២កេស ត្រីខ២យួរ ទឹកផ្លែឈើ២កេស ទឹកសុទ្ធ២កេសនិងថវិកា៤០ម៉ឺនរៀល។

ក្នុងឱកាសនោះរដ្ឋបាលខេត្តនិងមន្ទីរអង្គភាពបានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន២.១០០.០០០រៀលដល់គ្រួសារសពកុមារីផងដែរ។