ឯកឧត្តម គួច ចំរើន រៀបចំពិធីក្រុងពលី សុំសេចក្តីសុខសុខសប្បាយ ក្នុងការបើកការដ្ឋានស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ


ព្រះសីហនុ៖ នៅព្រឹកថ្ងៃសុក្រ ៤រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០១៩​ ឯកឧត្ដម គួច ចំរើន អភិបាល​ នៃគណៈអភិបាលខេត្តព្រះសីហនុ និងមន្ត្រីរាជការ បានរៀបចំពិធីក្រុងពលី សុំសេចក្តីសុខសុខសប្បាយ ក្នុងការបើកការដ្ឋាន ស្ថាបនាផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ។

ពិធីបើកការដ្ឋានស្ថាបនាផ្លូវ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណឆ្នេរឯករាជ្យ ស្ថិតក្នុងសង្កាត់ លេខ៣ ក្រុង ខេត្តព្រះសីហនុ៕