អភិបាលខេត្តកំពង់ចាម ចុះពិនិត្យការរៀបចំគម្រោងសាងសង់ដំបូលផ្សារបឹងកុក


(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ អមដំណើរដោយអាជ្ញាធរក្រុងកំពង់ចាម បានចុះពិនិត្យស្ថានភាពផ្សារបឹងកុក ស្ថិតក្នុងក្រុងកំពង់ចាម ដើម្បីរៀបចំសណ្ដាប់ធ្នាប់ និងសាងសង់ដំបូលសម្រាប់សម្រួលដល់ក្រុមអាជីវករលក់ដូរ។

បន្ទាប់ពី ការចុះពិនិត្យស្ថានភាពផ្សារបឹងកុកនោះ មន្ត្រីសាលាខេត្តកំពង់ចាម បានឲ្យដឹងថា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម មានបំណងរៀបចំសាងសង់ដំបូលផ្សារបឹងកុក ដើម្បីសម្រួលដល់ការលក់ដូររបស់ក្រុមអាជីវករ ដែលជាការចំណាយថវិការបស់រដ្ឋបាលខេត្តកំពង់ចាមតែម្តង៕